មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​​នឹង​​សង្កេត​​សវនា​ការ​​ជំនុំ​​ជម្រះ​​ក្តី​​ពាក់​ព័ន្ធ​​នឹង​​ភរិយា​​នៃអ្នក​​ជំនួញ​ ដែលមាន​​កេរ្តិ៍​ឈ្មោះ

៤-មករា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅ​ថ្ងៃ​ពុធ​ទី​៥ ខែ​មករា ឆ្នាំ២០១១ មន្ត្រី​សង្កេតការណ៍​សវនា​ការនៃ​មជ្ឍមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹង​ចូល​រួម​សង្កេតការណ៍​សវនាការ​ករណី​ឈ្មោះ សេង ចិន្តា ដែល​ជាភរិយា​របស់​លោក ឃូវ ជូលី អ្នក​ជំនួញ​ដ៏មាន​កេរ្តិ៍ឈ្មោះ​ម្នាក់ និង​អ្នក​សម​គំនិត​ចំនួន​៤​នាក់ផ្សេង​ទៀត​មាន​ដូច​ជា៖ ចាន់ សុ​ខា, នាង ស៊ី​ណាត, ខន ឡាក់ និង យិន សុ​ភារិទ្ធ នៅ​ឯសាលា​ដំបូងរាជ​ធានីភ្នំ​ពេញ។ ជន​ជាប់​ចោទ​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​គិត​ទុកជា​មុនទៅ​លើកូន​ស្រីចុង​របស់​ខ្លួន​ឈ្មោះ ស៊ូវ ចាន់​ថា ដែល​ជា​ភរិយា​របស់​លោក ស៊ុ ចាន់​ថុល អនុ​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន។ ប្រសិ​នបើរក​ឃើញ​ថាមាន​ទោសជន​ជាប់​ចោទ​អាច​នឹង​ត្រូវ​ផ្តន្ទា​ទោស​អតិបរមា​ដាក់​ពន្ធនាគារ​អស់មួយ​ជីវិត។

ប្រភពព័ត៍មាន : មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​​នឹង​​សង្កេត​​សវនា​ការ​​ជំនុំ​​ជម្រះ​​ក្តី​​ពាក់​ព័ន្ធ​​នឹង​​ភរិយា​​នៃអ្នក​​ជំនួញ​ ដែលមាន​​កេរ្តិ៍​ឈ្មោះ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo