អត្ថបទ​សង្ខេប​ការ​ចេញផ្សាយ​ការត្រួត​ពិនិត្យ​សិទ្ធិ​សេរីភាព​ទូទាំង​ពិភព​លោក​ឆ្នាំ២០១០

១២-មករា-២០១១

ការ​ចេញ​ផ្សាយ : របាយការណ៍

នា​ថ្ងៃ​ទី​១២ មករា ក្រោយ​ពី​ការ​ប្រកាស​ព័ត៌មាន​ចុងក្រោយ​បង្អស់​ស្តី​ពី​សេរី​ភាព​នៅ​លើ​ពិភព​លោក មណ្ឌល​សេរី​ភាព(Freedom House) បាន​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​រក​ឃើញ​របស់​ខ្លួន​ស្តី​ពី​ការ​ស្ទង់​មតិ​ប្រចាំ​ឆ្នាំ​ទាក់ទង​នឹង​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​នៅ​លើ​សកល​លោក​។​យោង​តាម​លទ្ធ​ផល​នៃ​ការស្ទង់​មតិ​បង្ហាញ​ថា ឆ្នាំ​២០០៩ គឺ​ជា​ឆ្នាំ​ទី​បួន​ដែល​សេរីភាព​នៅ​លើ​ពិភពលោក​ទទួល​រង​នូវ​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​។វា គឺ​ជា​រយៈ​ពេល​នៃ​ដំណើរ​ថយ​ក្រោយ​ជាប់​ៗ​គ្នា​ដ៏​វែង​បំផុត​មួយ​របស់​សេរីភាព​នៅ​ក្នុង​រយៈ​ពេល​ជិត​៤០​ឆ្នាំនៃ​ប្រវត្តិ​របាយការណ៍ស្តី​អំពី​សេរីភាព​។​ភាគ​ច្រើន​នៃ​ដំណើរ​ថយ​ក្រោយ​នេះ​គឺ​ត្រូវ​បាន​កើត​ឡើង​នៅ​អនុ​តំបន់ សាហារ៉ា​អាហ្រ្វិក (Sub-Sahara Africa)។ ទោះ​បី​យ៉ាង​ណា វា​ក៏​បាន​កើត​ឡើង​សឹង​តែ​គ្រប់​តំបន់​ក្នុង​ពិភពលោក​ផង​ដែរ​។​លើសពី​នេះ​ទៅ​ទៀត​ការ​ធ្លាក់ចុះ​នៃ​សេរីភាព​បាន​កើត​មាន​ឡើង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ដោយសារ​ការ​គាប​សង្កត់​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​សកម្មជន​ប្រជា​ធិបតេយ្យ​ពី​សំណាក់​បណ្តា​ប្រទេស​ដែល​ប្រកាន់​របប​អំណាច​ផ្ដាច់ការ​និង​ដែល​មាន​ឥទ្ធិពល​លើ​ពិភព​លោក​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​ទាំង ចិន និង រុស្ស៊ី​ផង​ដែរ​។

ប្រភពព័ត៍មាន : អត្ថបទ​សង្ខេប​ការ​ចេញផ្សាយ​ការត្រួត​ពិនិត្យ​សិទ្ធិ​សេរីភាព​ទូទាំង​ពិភព​លោក​ឆ្នាំ២០១០

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo