១៧-មករា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នាពេលថ្មីៗនេះមានការវាយប្រហារពាក្យសំដីមកលើប្រទេសកម្ពុជាដោយវិទ្យុអាស៊ីសេរីក្នុងទម្រង់ជាបទវិចារណកថាមួយដែលផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ ហើយបានធ្វើការផ្សាយឡើងវិញកាលពីព្រឹកថ្ងៃច័ន្ទទី១៧ ខែមករា ឆ្នាំ២០១១។បទវិចារណកថានេះត្រូវបានប្រើប្រាស់ធ្វើជាលេសសម្រាប់ការគោរពខួបលើកទី២៦នៃការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។ជាការពិតណាស់បទវិចារណកថានេះគឺជាដើមចមរបស់គណបក្សប្រឆាំង និងអ្នករិះគន់ដ៏ទៃទៀតក្នុងការបើកការវាយប្រហារមកលើរាជរដ្ឋាភិបាលសម្រាប់យុទ្ធនាការបោះឆ្នោតសកលដែលត្រូវបានកំណត់នៅពាក់កណ្ដាលឆ្នាំ២០១៣នេះ។
ប្រភពព័ត៍មាន : សេចក្ដីថ្លែងការណ៍របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី