២១-មករា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅចុងខែធ្នូ អ្នកតស៊ូមតិ និងអ្នកសារព័ត៌មានកម្ពុជាជាច្រើនរូបបានជួបជុំគ្នារយៈពេលពីរថ្ងៃនៅឯខេត្តព្រះសីហនុក្នុងវេទិកាសន្ទនាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលរៀបចំរួមគ្នាដោយអង្គការ Forum Syd និងអង្គការ Diakonia។ព្រឹត្តិការណ៍មានអ្នកចូលរួមចំនួន៣២នាក់ រួមមានទាំងអ្នកសារព័ត៌មានរបស់បណ្តាញព័ត៌មានបោះពុម្ពផ្សាយ និងទាំងអ្នកសារព័ត៌មានរបស់ស្ថានីយ៍វិទ្យុ។ ព្រឹត្តិការណ៍នេះគឺត្រូវបានប្រារព្ធឡើងដោយអនុលោមតាមស្មារតីនៃអង្គប្រជុំលើកទីមួយរវាងអង្គការ Forum Syd និង អង្គការជាដៃគូ Diakonia ជាមួយនឹងអ្នកសារព័ត៌មានកម្ពុជាជាច្រើនរូបទៀត។
ប្រភពព័ត៍មាន : អង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាព្រួយបារម្ភលើសេចក្តីស្នើច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល