ការ​ចោទ​ប្រកាន់​ខុស​ប្រឆាំង​ទៅ​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា

២៤-មករា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

វេទិកា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍន៍(​FORUM​-​ASIA​)​ថ្កោល​ទោស​ចំពោះ​ការ​ចោទ​ប្រកាន់​ខុស​ប្រឆាំង​នឹង​លោក សំ ចាន់គា អ្នក​សម្រប​សម្រួល​របស់​សមាគម​អាដហុក​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា​។​លោក ចាន់គា គឺ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​សកម្ម​ក្នុង​បញ្ហា​សិទ្ធិ​ដីធ្លី​ក្នុង​ខេត្ត​កំពង់ឆ្នាំង​។​លោក សំ ចាន់គា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរិ៍្ដ​យោង​តាម​មាត្រា​៦៣​នៃ​ច្បាប់​ព្រហ្មទណ្ឌ អន្តរ​កាល​និង​មាត្រា​៣០៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ដោយ​ក្រុមហ៊ុន​អន្តរជាតិ​ខេ​ឌី​ស៊ី (​KDC International Company​)​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​លោក​ជំទាវ ជា ខេង ភរិយា​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​កម្ពុជា​។​ដោយសារ​តែ​មាន​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក លោក​ចាន់គា បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ខេត្ត​កំពង់ឆ្នាំង​កាល​ពី​ថ្ងៃ​ទី​១៨ មករា ឆ្នាំ​២០១១​។

ប្រភពព័ត៍មាន : ការ​ចោទ​ប្រកាន់​ខុស​ប្រឆាំង​ទៅ​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo