កម្ពុជា​៖ ការ​ផ្ដន្ទា​ទោស​លោក សំ ចាន់គា គឺ​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​លើ​សេរីភាព​បញ្ចេញ​មតិ

២៥-មករា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

អង្គការ​មាត្រា​១៩(​ARTICLE19​) និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(ម.ស.ម.ក​) ថ្កោល​ទោស​ចំពោះ​ការ​កាត់​ទោស​ពី​បទ​បរិហាកេរ្តិ៍​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក សំ ចាន់គា​។​លោក ចាន់គា ត្រូវ​បាន​រកឃើញ​ថា​មាន​ពិរុទ្ធ​ដោយ​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ពី​បទ​បរិហារ​កេរ្តិ៍​ក្រុមហ៊ុន​អន្តរជាតិ​ខេ​ឌី​ស៊ី​ដែល​មាន​លោក​ជំទាវ​ភរិយា​​របស់​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល​ជា​ម្ចាស់​ក្រុមហ៊ុន​។​ការ​ដឹកនាំ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ផ្តល់​នូវ​លំហ​ដ៏​តូច​ចង្អៀត​សម្រាប់​ឲ្យ​ប្រជាជន​កម្ពុជា​អនុវត្តន៍​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​។

ប្រភពព័ត៍មាន : កម្ពុជា​៖ ការ​ផ្ដន្ទា​ទោស​លោក សំ ចាន់គា គឺ​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​លើ​សេរីភាព​បញ្ចេញ​មតិ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo