២-កុម្ភៈ-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
រាជធានីភ្នំពេញ,កម្ពុជា-វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ បានចេញផ្សាយការស្ទង់មតិមហាជនកម្ពុជាមួយ។ការស្ទង់មតិត្រូវបានធ្វើឡើងពីថ្ងៃទី៣១ ខែកក្ដដា ដល់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៩ ដែលការស្ទង់មតិនេះគ្របដណ្ដប់ទាំងលើឥរិយាបទទូទៅចំពោះការដឹកនាំប្រទេស សេដ្ឋកិច្ច ការទំនាក់ទំនងពីគណបក្សនយោបាយ សេវារដ្ឋាភិបាល រហូតដល់រឿងទាក់ទងនឹងសាលាជំរះក្ដីខ្មែរក្រហម។ ទស្សនៈស្តីពីសាសនាឥស្លាម ជាពិសេសទាក់ទងទៅនឹងសមាហរណកម្មរបស់សាសនានេះទៅក្នុងសង្គមកម្ពុជាក៏ត្រូវបានធ្វើការស្ទង់មតិដាច់ដោយឡែកផងដែរ។
ប្រភពព័ត៍មាន : វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) ចេញផ្សាយការស្ទង់មតិមហាជនកម្ពុជាចុងក្រោយបង្អស់