អង្គការ​លីកាដូ ថ្កោលទោស​ចំពោះ​ការ​រឹតត្បិត​ត្រួតត្រា​លើ​គេហទំព័រ​ដែល​រិះគន់​រដ្ឋាភិបាល

១៦-កុម្ភៈ-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស (លីកាដូ) ថ្កោលទោស​ចំពោះ​ការ​រឹតត្បឹត​ត្រួតត្រា​ជា​បន្ត​បន្ទាប់​លើ​ប្រព័ន្ធ​អ៊ិនធើរណេត​​នៅ​កម្ពុជា ដែល​មាន​គោលដៅ​ចេញ​ផ្សាយ​ព័ត៌មាន និង​យោបល់​ដែល​រិះគន់​ដល់​រដ្ឋាភិបាល​។ ប្រធាន​អង្គការ​លីកាដូ អ្នកស្រី ពុង ឈីវហ្គេច បាន​និយាយថា “រហូត​មកទល់​បច្ចុប្បន្ន បរិយាកាស​អ៊ិនធើរណេត​របស់​កម្ពុជា ត្រូវបាន​រឹត​បន្តឹង​គួរឲ្យ​កត់​សម្គាល់​ជាង​បណ្តា​ប្រទេស​ជិតខាង​”។ “សំខាន់​ជាងនេះ​ទៅទៀត អ៊ិនធើរ​ណេត គឺជា​បណ្តាញ​ព័ត៌មាន​សោតទស្សន៍ និង​ចក្ខុទស្សន៍​ដែល​មិនត្រូវ​បាន​រដ្ឋាភិបាល​គ្រប់គ្រង​យ៉ាង​ពេញលេញ។ ការ​រឹតត្បឹត​លើ​គេហ​ទំព័រ​ដ៏​ចម្រូង​ចម្រាស់​ជា​ការ​កត់​សម្គាល់​ពី​ព្រឹត្តការណ៍​សំខាន់​ដែលឆ្ពោះ​ទៅរក​ការ​រឹតត្បឹត​បរិយាកាស​បណ្តាញ​ព័ត៌មាន​កាន់តែ​ខ្លាំងឡើង​ៗ។

ប្រភពព័ត៍មាន : អង្គការ​លីកាដូ ថ្កោលទោស​ចំពោះ​ការ​រឹតត្បិត​ត្រួតត្រា​លើ​គេហទំព័រ​ដែល​រិះគន់​រដ្ឋាភិបាល

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo