៨-មេសា-២០១១
ការចេញផ្សាយ : របាយការណ៍
កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់យករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដោយមានរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ហើយមានប្រជាជនប្រហែល១៤លាននាក់។ក្នុងការបោះឆ្នោតជាតិចុងក្រោយបង្អស់ដែលបានធ្វើឡើងនាឆ្នាំ២០០៨កន្លងមក គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានឈ្នះអាសនៈចំនួន៩០ក្នុងចំណោមអាសនៈ១២៣នៃរដ្ឋសភាជាតិ។អ្នកសង្កេតការណ៍ភាគច្រើនបានវាយតម្លៃថាដំណើរការនៃការបោះឆ្នោតនេះមានភាពប្រសើរជាងការបោះឆ្នោតមុនៗ ប៉ុន្តែនៅមិនទាន់គោរពតាមមាត្រដ្ឋានអន្តរជាតិទាំងស្រុងទេ។គណបក្សប្រជាជនកម្ពុជាបានពង្រឹងការគ្រប់គ្រងអំណាចទាំងរបស់រដ្ឋនិងស្ថាប័នជាតិផ្សេងៗទៀត ដោយអំណាចភាគច្រើនបំផុតប្រមូលផ្តុំក្នុងកណ្តាប់ដៃនាយករដ្ឋមន្រ្តី។ទោះបីជាអាជ្ញាធរស៊ីវិលមានឈ្មោះជាអ្នកគ្រប់គ្រងកងកម្លាំងសមត្ថកិច្ចក៏ដោយ ប៉ុន្តែភាគច្រើនកងកំលាំងទាំងនោះបំពេញមុខងារក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ប្រភពព័ត៍មាន : របាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជាឆ្នាំ២០១០