២១-មេសា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា "នេះគឺជាការឆ្លើយតបមួយដែលគួអោយតក់ស្លុត និង មិនសមស្របទាល់តែសោះ ចំពោះការតវ៉ាដោយសន្តិវិធីមួយ ដែលធ្វើឡើងដោយប្រជាពលរដ្ឋដែលមិនត្រូវបានគេផ្តល់អោយនូវសិទ្ធិបញ្ចេញសំលេង។ ការចាប់ខ្លួនកុមារ និង វាយដំស្ត្រីចំណាស់ៗ គឺបង្ហាញអំពីកម្រិតដ៏ទាបបំផុតថ្មីមួយទៀត នៅក្នុងអ្វីដែលបានកើតមានឡើងរួចហើយនៅក្នុងការប្រយុទ្ធប្រឆាំងដ៏លំបាកចំពោះវិវាទដីធ្លី។ ប្រសិនជាដូច្នេះ នោះសកម្មភាពរបស់អាជ្ញាធរនៅថ្ងៃនេះ គឺបង្ហាញ ថាសិទ្ធិនៃការជួបប្រជុំគ្នា និង សិទ្ធិបញ្ចេញមតិ របស់ប្រជាពលរដ្ឋសមញ្ញ គឺជារឿងបន្ទាប់បន្សំជាងប្រតិបត្តិការពាណិជ្ជកម្ម របស់អ្នកមាន និង អ្នកមានទំនាក់ទំនាក់ល្អជាមួយពួកគេ។អ្វីដែលជាការគួអោយព្រួយបារម្មណ៍ជាពិសេសនោះ គឺថាអាជ្ញាធរមានឆន្ទៈយ៉ាងច្បាស់លាស់ ក្នុងការសម្រួលប្រតិបត្តិការពាណិជ្ជកម្មទាំងនោះ។"
ប្រភពព័ត៍មាន : ម.ស.ម.ក.ថ្កោលទោសចំពោះការវាយដំ និង ចាប់ខ្លួន ក្រុមអ្នកតវ៉ាបឹងកក់