គ្រួសារដែលត្រូវបានបណ្តេញចេញ:រាជធានីភ្នំពេញឆ្នាំ១៩៩០-២០១១

១-ឧសភា-២០១១

ការ​ចេញ​ផ្សាយ : សលាកបត្រព័ត៌មាន

“ករណី​សិក្សា៖​ ការ​បណ្តេញ​ចេញ​ពីវត្ត​សារាវ័ន្ត​ទៅកាន់​ទីតាំង​ថ្មី​នៅ​ឆ្នាំ១៩៩០​៖​ ក្នុង​ឆ្នាំ​១៩៩០​-​១៩៩៦​ គម្រោង​រួមរបស់​សាលា​រាជ​ធានី​ភ្នំពេញ​ និងអង្គការ​មិនមែន​រដ្ឋាភិបាល​របស់​អៀរឡង់​“សង្គ្រោះ" (ខនសឺន) បាន​ធ្វើការ​បណ្តេញ​ប្រជាពលរដ្ឋ​ចំនួន៥៧០​គ្រួសារ​ ដែល​ភាគ​ច្រើន​ជាអ្នករស់​នៅ​វត្តសារវ័ន្ត​ឲ្យ​ទៅតាំង​ទីលំនៅ​ថ្មី ​ដែល​មានចំងាយ​១៥គីឡូ​ម៉ែត្រ​ពីទី​ក្រុង​នៅជិត​ទំនប់​កប់​ស្រូវ​។ របាយ​ការណ៍​នានា​បាន​បង្ហាញ​ថា ទោះ​បី​ជា​មាន​ការចំណាយ​ជិត១​លានដុល្លារ​ក៏ដោយ ក៏​គម្រោង​នេះ​នៅជួបប្រទះ​នូវបញ្ហា​ជា​ច្រើន ជាពិសេស​ទាក់​ទង​នឹង​ការតាំង​ទីលំនៅ​ថ្មីរួម​មាន​ដូចជា៖ ការ​ចូល​រួម​របស់​សហគមន៍​ក្នុងការ​ធ្វើការ​សម្រេច​ចិត្ត​រៀបចំ ​និង​អនុវត្ត​គម្រោង​។​ គេ​សង្កេត​ឃើញ​ថា រហូត​មក​ដល់ឆ្នាំ​១៩៩៩​ នៅ​មាន​គ្រួសារ​តាំង​ទីលំ​នៅចាស់​តែ​ប៉ុន្មាន​គ្រួសារ​ប៉ុណ្ណោះ ​ដែល​បន្ត​រស់នៅ​លើ​ដី​នោះ​ជាមួយ​នឹង​ផ្ទះ​ជាច្រើន​ទៀត ​ដែល​គេ​បោះបង់​ចោល​ព្រមទាំង​ហេដ្ឋា​រចនាសម្ព័ន្ធ ​ដែល​នៅ​ទន់​ខ្សោយ​ដោយសារ​កង្វះ​ការ​ថែទាំ​ និង/ឬ​រងទឹក​ជំនន់​ ដែល​ម្តង​ហើយ​ម្តង​ទៀត​។ បញ្ហា​ជាច្រើន​បាន​កើត​ឡើង​ស្មុគ​ស្មាញ​បន្ថែមទៀត​ក្នុងឆ្នាំ​២០០១ នៅពេល​ដែល​ប្រជា​ពលរដ្ឋ​ចំនួន​៣២៩​ ដែល​នៅ​សល់​បាន​ត្រូវបណ្តេញ​ចេញឲ្យ​ទៅតាំង​ទីលំ​នៅ នៅកន្លែង​ផ្សេង​ជាថ្មី​ម្តង​ទៀត​។

ប្រភពព័ត៍មាន : គ្រួសារដែលត្រូវបានបណ្តេញចេញ:រាជធានីភ្នំពេញឆ្នាំ១៩៩០-២០១១

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo