១-ឧសភា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
អាណត្តិរបស់លោកសាស្រ្តាចារ្យ John Ruggie តំណាងពិសេសរបស់អគ្គលេខាធិការ (SRSG) ស្តីពីសិទ្ធិមនុស្ស និង សារជីវកម្មឆ្លងដែន ព្រមទាំងសហគ្រាសពាណិជ្ជកម្មផ្សេងទៀត នឹងបញ្ចប់ក្នុងខែមិថុនាខាងមុខនេះ។ ខណៈដែលក្រុមប្រឹក្សាសិទ្ធិមនុស្សពិចារណាលើរបាយការណ៍ចុងក្រោយរបស់គាត់ យើងគួរតែយកឱកាសនេះដើម្បីបញ្ជាក់បន្ថែមទៀតពីគោលបំណងនៃរបាយការណ៍ ដើម្បីជម្រុញឲ្យមានការការពារសិទ្ធិមនុស្សក្នុងសកម្មភាពពាណិជ្ជកម្ម និង វាយតម្លៃចាប់ពីដំណើរការរហូតដល់បញ្ចប់។ ជាការចាំបាច់ គួរតែបង្កើតយន្តការតាមដានដ៏រឹងមាំ ដើម្បីបន្ត និង សម្រេចការងារដ៏មានសារៈសំខាន់របស់តំណាងពិសេស។
ប្រភពព័ត៍មាន : សង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍ជម្រុញរបៀបវារៈនៃពាណិជ្ជកម្មពិភពលោក និងសិទ្ធិមនុស្ស៖ ការតាមដានពីការងារនៃតំណាងពិសេសអគ្គលេខាធិការ (SRSG) ស្តីពីសិទ្ធិមនុស្ស ន