​អាស៊ាន​៖ ស្ថាប័ន​ក្នុង​តំបន់​ត្រូវ​ដឹកនាំ​ដោយ​ផ្តល់​ជា​ឧ​ទា​ហរ​ណ៏ និង​បង្ហាញ​នូវ​តម្លាភាព ជា​ស្នូល​

៥-ឧសភា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

​ស​ន្និ​សិទ្ធិ​របស់​សង្គម​ស៊ីវិល​ឆ្នាំ​២០១១​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អា​គ្នេ​យ៏​(ASEAN) និង​វេទិការ​ប្រជាជន​អាស៊ាន ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង ចា​ការ​តា (Jakarta) ពីថ្ងៃ​ទី​៣ ដល់ ទី​៥ ខែឧសភា បានទទួល​ការចូលរួម​ពី​សំណាក់​សកម្មជន​សង្គម​ស៊ីវិល​ចំនួន ១៣៣០​នាក់ មកពី​ជុំវិញ​ពិភពលោក ដើម្បី​ពិភាក្សា​ពី​កង្វល់​សំខាន់ៗ​នៃ​សិទ្ធិមនុស្ស​ដែល​ប៉ះពាល់​នៅក្នុង​តំបន់​។ ក្នុងកំឡុងពេល​ប្រជុំ អង្គការ​មាត្រា​១៩ បាន​ចូលរួម​ជាមួយ​តំណាង​សង្គម​ស៊ីវិល​ក្នុង​តំបន់ ក្នុងការ​ជុំរុញ​ឲ្យ​អាស៊ាន ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​តម្លាភាព​របស់ខ្លួន និង​ធ្វើ​ឲ្យ​ទូលាយ​ទូលាយ​ក្នុងការ​ផ្តល់ព័ត៌មាន​។ ជា​លទ្ធផល​នៃ​វេទិការ​នេះ បន្តំ​នៃ​អនុសាសន៍​ជាច្រើន​នឹងត្រូវ​ដាក់ជូន​ចំពោះ​មេដឹកនាំ​រដ្ឋាភិបាល​ផ្សេងៗ ដែល​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៨ ចាប់ពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១១​។​

ប្រភពព័ត៍មាន : ​អាស៊ាន​៖ ស្ថាប័ន​ក្នុង​តំបន់​ត្រូវ​ដឹកនាំ​ដោយ​ផ្តល់​ជា​ឧ​ទា​ហរ​ណ៏ និង​បង្ហាញ​នូវ​តម្លាភាព ជា​ស្នូល​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo