៥-ឧសភា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
អង្គការយូនីស្កូប្រចាំទីក្រុងបាងកកដែលបានប្រារព្ធទិវាសេរីភាពសារពត៌មានពិភពលោក ការសន្ទនានិងការតាំងពិព៌ណរូបភាព ក្រោមប្រធានបទ “ប្រព័ន្ធផ្សព្វផ្សាយក្នុងទស្សវត្សទី២១៖ ស្ថិតក្នុងព្រំដែនថ្មី និងឧបសគ្គថ្មី” នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១១។ នៅក្នុងទិវានេះ អង្គការយូនីស្កូ បានកំណត់ឃើញថាមានការគំរាមកំហែងទៅលើសេរីភាពសាពត៌មាននៅក្នុងតំបន់មេគង្គ។ នៅប្រទេសកម្ពុជា យោងតាមប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា អ្នកការសែតចំនួន១៣នាក់នៅប្រទេសកម្ពុជាត្រូវបានសម្លាប់ចាប់ពីឆ្នាំ១៩៩២ មកដល់២០០៨ ហើយរហូតដល់ថ្ងៃនេះ មិនទាន់មានជនណាមួយត្រូវយកទៅកាត់ទោសឡើយ។
ប្រភពព័ត៍មាន : យូនីស្កូ បង្ហាញពីការគំរាមកំហែងទៅលើសេរីភាពសារពត៌មាននៅក្នុងតំបន់មេគង្គ