២៤-ឧសភា-២០១១
ការចេញផ្សាយ : របាយការណ៍
នៅក្នុងការសន្យា ដែលមានសូចនាករច្បាប់ច្បាស់លាស់ទាំង១០ខាងលើ រាជរដ្ឋាភិបាលជាមធ្បមក្នុងចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១០ បានសម្រេចការសន្យារបស់ខ្លួនទាំងស្រុងតែ៣ (៣០ភាគរយ)ប៉ុណ្ណោះគិតមកត្រឹមចុងឆ្នាំ២០១០នេះ ដែលរួមមាន ការបង្កើនផ្ទៃដីដោះមីន ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ និងការដំឡើងប្រាក់បៀវត្សរ៍។ ខណៈការសន្យាខ្លះផ្សេងទៀតបានសម្រេចបានច្រើន និងខ្លះទៀតកំពុងត្រូវបានអនុវត្ត និងដោយសារមិនទាន់ដល់ពេលកំណត់។
ប្រភពព័ត៍មាន : របាយការណ៍សង្ខេបការអង្កេត និងការវាយតម្លៃលើការអនុវត្តន៍កម្មវិធីនយោបាយ ដែលមានសូចនាករច្បាស់លាស់របស់រាជរដ្ឋាភិបាល និងមន្ត្រីជាប់ឆ្នោតនីតិកាលទី៤នៃរដ្ឋសភា (របាយការណ៍)