៥-មិថុនា-២០១១
ការចេញផ្សាយ : ព្រឹត្តិប័ត្រ
នៅក្នុងទិវាសិទ្ធិកុមារអន្តរជាតិនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សអន្តរជាតិ សូមទាញចំណាប់អារម្មណ៍លោកអ្នក ទៅលើសិទ្ធិជនជាប់ចោទជាអនីតិជន ទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ សិទ្ធិ និងផលប្រយោជន៍ល្អបំផុតរបស់កុមារ ត្រូវទទួលបានការយកចិត្តទុកដាក់ជាអាទិភាព នៅក្នុងគ្រប់ដំណាក់កាលនៃដំណើរការរឿងក្តី។ គួរឲ្យសោកស្តាយ ការណ៍នេះមិនមែនជាស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាឡើយ។ ខ្ញុំជឿជាក់ថា យុទ្ធសាស្ត្រសហការណ៍ជាមួយរដ្ឋាភិបាល ដោយធ្វើការជាដៃគូជាមួយម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នឯកជន នឹងអាចឲ្យ ប្រទេសកម្ពុជាអភិវឌ្ឍ ដំណើរការយុត្តិធម៌អនីតិជនមួយ ដ៏មានប្រសិទ្ធិភាព ដែលធានាថា យុវវ័យរំលោភច្បាប់ទទួល បានកិច្ចគាំទ្រពេញលក្ខណៈ ដើម្បីក្លាយជាសមាជិកស្ថាបនាសង្គមជាតិ។
ប្រភពព័ត៍មាន : ការឃុំខ្លួនបណ្តោះអាសន្ន និងការផ្តន្ទាទោសនៅក្នុងប្រព័ន្នយុត្តិធម៌កម្ពុជា