១៤-មិថុនា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យលោក Ban Ki-moon បានបដិសេធយ៉ាងដាច់អហង្ការចំពោះពាក្យចចាមអារ៉ាមតាមប្រព័ន្ធព័ត៌មាន ដែលថាអង្គការសហប្រជាតិបានណែនាំដល់សហចៅក្រមស៊ើបអង្កេតឲ្យលុបចោលសំណុំរឿង០០៣។ការគាំទ្រដើម្បីឲ្យមានឯករាជ្យភាពតុលាការ គឺជាគោលការណ៍មូលដ្ឋានដែលអង្គការសហប្រជាជាតិប្រកាន់យកនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតដែរ។ ចៅក្រមនិងព្រះរាជអាជ្ញានៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបានអនុញ្ញាតឲ្យអនុវត្តការងារដោសេរី ដោយគ្មានការចូលជ្រៀតជ្រែកពីខាងក្រៅដោយរាជ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ ប្រទេសម្ចាស់ជំនួយ និងសង្គមស៊ីវិល។
ប្រភពព័ត៍មាន : អង្គការសហប្រជាជាតិបដិសេធ "ពាក្យចចាមអារ៉ាមតាមប្រព័ត៌មាន" ថាចៅក្រមបានទទួលការណែនាំឲ្យលុបចោលរឿងក្តីនៅក្នុងអង្គជនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា