បណ្តាញផ្សព្វផ្សាយឯករាជ្យត្រូវបាននិរទេស

១៥-មិថុនា-២០១១

ការ​ចេញ​ផ្សាយ : របាយការណ៍

របាយ​ការណ៍​បង្ហាញ​អំពី​បញ្ហា​ប្រឈម​នានា​របស់​អ្នក​សារព័ត៌​មាន ដែល​កំពុង​​រស់​នៅ​ដោយ​ការ​និរទេស​ខ្លួន​ពី​ប្រទេស ដែល​មាន​របប​គាប​សង្កត់ ​ហើយ​របាយការណ៍​នេះ​ក៏​បាន​សិក្សា​ពី​ផល​ប៉ះ​ពាល់​ចំពោះ​ភាព​ក្លាហាន​របស់​ពួកគេ​ក្នុង​ការ​រាយ​ការណ៍​ ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​កំណើត​របស់​ពួក​គេ។ តាម​ការ​គូស​បញ្ជាក់​ពីលទ្ធ​ផល​នៃ​ការ​ស្ទង់​មតិ​​លើ​មនុស្ស​ចំនួន​៣៦​នាក់ តំណាង​ស្ថាប័ន​ផ្សព្វ​ផ្សាយ ដែល​ត្រូវ​បាន​និរទេស​ខ្លួន​​ចំនួន​​៣៣​​មក​ពី​១៨​ប្រទេស របាយ​ការណ៍​នេះ​​ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​​ការ​សហ​ការ​គ្នា​បន្ថែម​​ក្នុង​ចំណោម​អ្នក​សារ​ព័ត៌មាន​ និង​អង្គការ​​ដែល​កំពុង​ដំណើរ​ការ​ក្នុង​ប្រទេស​និរទេស​ព្រម​ទាំង​លើក​ទឹក​ចិត្ត​ដល់​ម្ចាស់​ជំនួយ​ និង​អ្នក​បណ្តុះ​បណ្តាល​ឲ្យជួយ​ជ្រោម​ជ្រែង​យ៉ាង​សកម្ម​ដល់​បណ្តាញ​ផ្សព្វ​ផ្សាយ​​ ដែល​បាន​និរទេស​ខ្លួន។

ប្រភពព័ត៍មាន : បណ្តាញផ្សព្វផ្សាយឯករាជ្យត្រូវបាននិរទេស

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo