សិទ្ធិមិនត្រូវបានបង្ខំអោយសារភាព

២៦-មិថុនា-២០១១

ការ​ចេញ​ផ្សាយ : ព្រឹត្តិប័ត្រ

នៅក្នុង​ទិវា​អន្តរជាតិ​គាំទ្រ​ជនរងគ្រោះ នៃ​អំពើ​ទារុណ កម្មនេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សូម​គាំទ្រ​ជនរងគ្រោះ ដោយសារ​ទារុណកម្ម និង​ថ្កោលទោស​ការធ្វើ​ទារុណកម្ម​។ ទារុណកម្ម ជា​ឧក្រិដ្ឋកម្ម សាហាវឃោរឃៅ និង​មិនអាច​ទទួល យកបាន ជាពិសេស​នៅពេលដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​អនុវត្ត ច្បាប់ ដើម្បី​ទទួលបាន​ចម្លើយសារភាព​ពី​ជនជាប់ចោទ​ពីបទ ល្មើស​ណាមួយ​។ ការអះអាង​អំពី​អំពើហិង្សា ឬ​ការបង្ខិតបង្ខំ កើតឡើង​នៅ​ដំណាក់កាល​ប៉ូលីស ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​ពី​សំណាក់​សាធារណជន​ទៅលើ​ប៉ូលីស និង​ឈានទៅដល់​ការបាត់បង់​ជំនឿ​លើ​ប្រព័ន្ធយុត្តិធម៌​ទាំងមូល​។ តុលាការ​ដាច់ខាត​ត្រូវតែ​ច្រានចោល​ភស្តុតាង ដែល​ទទួលបាន​ពី​មធ្យោបាយ​បែបនេះ​។ ជន​ដែល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម ត្រូវតែ​នាំខ្លួន​ទៅកាន់​តុលាការ បន្ទាប់ពី​មានការ​ស៊ើបអង្កេត​ដោយ​យន្តការ​បង្ការ​ទារុណកម្ម​ឯករាជ្យ​មួយ​ ​

ប្រភពព័ត៍មាន : សិទ្ធិមិនត្រូវបានបង្ខំអោយសារភាព

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo