២៦-មិថុនា-២០១១
ការចេញផ្សាយ : ព្រឹត្តិប័ត្រ
នៅក្នុងទិវាអន្តរជាតិគាំទ្រជនរងគ្រោះ នៃអំពើទារុណ កម្មនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សូមគាំទ្រជនរងគ្រោះ ដោយសារទារុណកម្ម និងថ្កោលទោសការធ្វើទារុណកម្ម។ ទារុណកម្ម ជាឧក្រិដ្ឋកម្ម សាហាវឃោរឃៅ និងមិនអាចទទួល យកបាន ជាពិសេសនៅពេលដែលប្រព្រឹត្តដោយមន្ត្រីអនុវត្ត ច្បាប់ ដើម្បីទទួលបានចម្លើយសារភាពពីជនជាប់ចោទពីបទ ល្មើសណាមួយ។ ការអះអាងអំពីអំពើហិង្សា ឬការបង្ខិតបង្ខំ កើតឡើងនៅដំណាក់កាលប៉ូលីស ធ្វើឲ្យបាត់បង់ជំនឿពីសំណាក់សាធារណជនទៅលើប៉ូលីស និងឈានទៅដល់ការបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ទាំងមូល។ តុលាការដាច់ខាតត្រូវតែច្រានចោលភស្តុតាង ដែលទទួលបានពីមធ្យោបាយបែបនេះ។ ជនដែលប្រព្រឹត្តអំពើទារុណកម្ម ត្រូវតែនាំខ្លួនទៅកាន់តុលាការ បន្ទាប់ពីមានការស៊ើបអង្កេតដោយយន្តការបង្ការទារុណកម្មឯករាជ្យមួយ
ប្រភពព័ត៍មាន : សិទ្ធិមិនត្រូវបានបង្ខំអោយសារភាព