ម.ស.ម.ក អំពាវនាវ​ឲ្យ អ.វ.​ត.ក .ឯករាជ្យ​ពីការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ

២៩-មិថុនា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

អ.វ.ត.ក ត្រូវ​ញាំញី​ដោយ​ពាក្យចោទ​ប្រកាន់​ថា មាន​ការ​ជ្រៀតជ្រែក​ពី​ផ្នែក​នយោបាយ​។ ការ​ចោទ​ប្រកាន់​ទាំងនេះ ធ្វើឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​តុលាការ និង បាត់បង់​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​ខ្លាំងក្លា​របស់ អ.វ.​ត.ក ផងដែរ​។ ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​មតិ​របស់​លោក Stephen Rapp ដែល​ជា​ការ​រំឭក​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ថា​តើការ​បញ្ចប់​សំណុំ​រឿង ០០២ របស់​តុលាការ មិនមែន​ជា​ការ​សម្រេច​របស់​ផ្នែក​នយោបាយ​ចំពោះខ្លួន ដែល​ត្រូវ​សម្រេច​ដោយ​ឯករាជ្យ ដោយ​ចៅក្រម​យោង​តាម​មូលដ្ឋាន​ច្បាប់ ឬ​យ៉ាងណា​។ ខ្ញុំ​ពេញចិត្ត​ចំពោះ​ការ​ផ្តន្ទា​ទោស ឌុច ដែល​បង្ហាញ​ពី​វិសាល​ភាព​យុត្តា​ធិការ​របស់​តុលាការ​រួម​ទាំងអ្នក​ដែល​ទទួល​ខុសត្រូវ​ធំ​បំផុត​ក្នុង​របប​ប្រល័យ​ពូជសាសាន៍​ខ្មែរ​ក្រហម​ដ៏​ឃោរឃៅ​ទាំងអស់​។ គួរចង​ចាំថា ការ​ស៊ើប​អង្កេត​សំណុំ​រឿង ០០៣ និង ០០៤ ឲ្យ​បាន​ពេញលេញ​និង​ស្មោះ​ត្រង់ គឺជា​ការ​ដឹងគុណ​ដ៏​តិចតួច​បំផុត​របស់​តុលាការ​ចំពោះ​ប្រទេស​កម្ពុជា និង ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម។

ប្រភពព័ត៍មាន : ម.ស.ម.ក អំពាវនាវ​ឲ្យ អ.វ.​ត.ក .ឯករាជ្យ​ពីការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo