១៥-កក្កដា-២០១១
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
មានសេចក្តីព្រួយបារម្ភចំពោះការប្រើប្រាស់ខុសនូវ ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ឆ្នាំ២០០៩ ("ច្បាប់បាតុកម្ម") ដើម្បីធ្វើការគាបសង្កត់សេរីភាពបញ្ចេញមតិ និងការប្រមួលផ្តុំក្នុងព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា") ជាពិសេស គឺការប្រើអត្ថន័យដែលគួរឲ្យព្រួយបារម្ភដើម្បីដាក់កម្រិតលើការប្រមួលផ្តុំ ឫបាតុកម្មដោយសន្តិវិធីនៅក្នុង "ទីលានប្រជាធិបតេយ្យ" ដែលជាការរំលោភបំពានលើច្បាប់បាតុកម្ម និងសេរីភាពបញ្ចេញមតិ និងការប្រមួលផ្តុំដែលបានតម្កល់ក្នុងច្បាប់ជាតិ និងអន្តរជាតិ។
ប្រភពព័ត៍មាន : ទីលានប្រជាធិបតេយ្យ