១៧-កក្កដា-២០១១
ការចេញផ្សាយ : របាយការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) កត់សំគាល់សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)តាមរយៈការចេញផ្សាយកំណត់ត្រាសង្ខេបមួយ ដែលមានចំណងជើងថា”ព្រំដែនមិនច្បាស់៖ កំណត់ត្រាសង្ខេបស្តីពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ” ដែលបរិយាយអំពីប្រវត្តិសាស្រ្ត មូលហេតុ និងការវិវឌ្ឍន៍នៃជម្លោះព្រំដែនដ៏យូរអង្វែង។ ឥឡូវនេះមានសារៈសំខាន់ណាស់ ដែលប្រទេសទាំងពីរអនុញ្ញាតឲ្យមានភាគីឯករាជ្យទីបីចូលរួមទាំងអន្តរជាតិ និងក្នុងតំបន់ដើម្បីជួយឲ្យពួកគេឈានទៅដល់ដំណោះស្រាយចុងក្រោយមួយដើម្បីបញ្ចប់ជម្លោះព្រំដែន ដូច្នេះនេះជាការបញ្ចប់ការបង្ហូរឈាមគ្នា និងការជម្លៀសប្រជាជនស្លូតត្រង់។
ប្រភពព័ត៍មាន : ព្រំដែន មិនច្បាស់: កំណត់ត្រាសង្ខេបស្តីពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ