៣១-កក្កដា-២០១១
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
កម្រងឯកសារជាសាលាកប័ត្រព័ត៌មានពីរទំព័រនេះ ធ្វើការពិនិត្យឡើងវិញរាល់ច្បាប់ទាំង-ឡាយនៅកម្ពុជា ទាំងក្នុងពេលអតីតកាល បច្ចុប្បន្ន និងអនាគត ព្រមទាំងធ្វើការបង្ហាញនូវរូបភាពទូទៅនៃសេចក្តីព្រួយបារម្ភ និងអនុសាសន៍របស់ ម.ស.ម.ក បន្ថែមទៅលើសាវតារនៃភាពសមហេតុសមផលរបស់ច្បាប់នីមួយៗ និងដំណើរការនៃការពិគ្រោះយោបល់រហូតមកទល់បច្ចុប្បន្ន (ប្រសិនបើមាន)។ ម.ស.ម.ក ចាត់ចំណាត់ថ្នាក់ច្បាប់នីមួយៗ ដោយផ្អែកទៅលើ ភាពស្របនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញ) ព្រមទាំងច្បាប់ជាតិនិងអន្តរជាតិដទៃទៀតដែលប្រទេសកម្ពុជាកំពុងអនុវត្ត។ ច្បាប់ដែលស្ថិតក្នុងចំណាត់ថ្នាក់ពណ៌បៃតង មានន័យថាជាច្បាប់ដែលអាចទទួលយកបាន ក្នុងគំនិតរបស់ ម.ស.ម.ក ច្បាប់ដែលស្ថិតក្នុងចំណាត់ថ្នាក់ពណ៌លឿង មានន័យថាជាច្បាប់ដែលនាំឲ្យមានសេចក្តីព្រួយបារម្ភមួយចំនួនដែលគួរតែត្រូវបានពិនិត្យមើលសាជាថ្មី និងកែលម្អ និង ច្បាប់ដែលស្ថិតក្នុងចំណាត់ថ្នាក់ពណ៌ក្រហមគឺជាច្បាប់ដែលរំលោភធ្ងន់ធ្ងរ ឬក៏បំពានលើរដ្ឋធម្មនុញ្ញ និង/ឬ ច្បាប់ជាតិនិងអន្តរជាតិ ដូច្នេះគួរតែបដិសេធ ទុកជាមោឃ ឬក៏ពង្រាងសាឡើងវិញ តាមភាពសមរម្យ។
ប្រភពព័ត៍មាន : ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិភាព