ច្បាប់​ស្តី​ពីការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព

៣១-កក្កដា-២០១១

ការ​ចេញ​ផ្សាយ : សលាកបត្រព័ត៌មាន

កម្រង​ឯកសារ​ជា​សា​លាក​ប័ត្រ​ព័ត៌មាន​ពីរ​ទំព័រ​នេះ ធ្វើការ​ពិនិត្យឡើងវិញ​រាល់​ច្បាប់​ទាំង​-​ឡាយ​នៅ​កម្ពុជា ទាំង​ក្នុងពេល​អតីតកាល បច្ចុប្បន្ន និង​អនាគត ព្រមទាំង​ធ្វើការ​បង្ហាញ​នូវ​រូបភាព​ទូទៅ​នៃ​សេចក្តី​ព្រួយបារម្ភ និង​អនុសាសន៍​របស់ ម​.​ស​.​ម​.​ក បន្ថែម​ទៅលើ​សាវតារ​នៃ​ភាពសមហេតុ​សម​ផល​របស់​ច្បាប់​នីមួយៗ និង​ដំណើរការ​នៃ​ការពិគ្រោះ​យោបល់​រហូតមកទល់​ប​ច្ចុ​ប្បន្ន (​ប្រសិនបើ​មាន​)​។ ម​.​ស​.​ម​.​ក ចាត់​ចំណាត់ថ្នាក់​ច្បាប់​នីមួយៗ ដោយ​ផ្អែកទៅលើ ភាពស្រប​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​រដ្ឋធម្មនុញ្ញ​) ព្រមទាំង​ច្បាប់​ជាតិ​និង​អន្តរជាតិ​ដទៃទៀត​ដែល​ប្រទេស​កម្ពុជា​កំពុង​អនុវត្ត​។ ច្បាប់​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​ពណ៌​បៃតង មានន័យថា​ជា​ច្បាប់​ដែល​អាច​ទទួលយកបាន ក្នុង​គំនិត​របស់ ម​.​ស​.​ម​.​ក ច្បាប់​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​ពណ៌​លឿង មានន័យថា​ជា​ច្បាប់​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ព្រួយបារម្ភ​មួយចំនួន​ដែល​គួរតែ​ត្រូវបាន​ពិនិត្យមើល​សាជាថ្មី និង​កែលម្អ និង ច្បាប់​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​ពណ៌​ក្រហម​គឺជា​ច្បាប់​ដែល​រំលោភ​ធ្ងន់ធ្ងរ ឬក៏​បំពាន​លើ​រដ្ឋធម្មនុញ្ញ និង​/​ឬ ច្បាប់​ជាតិ​និង​អន្តរជាតិ ដូច្នេះ​គួរតែ​បដិសេធ ទុកជាមោឃ ឬក៏​ពង្រាង​សា​ឡើងវិញ តាម​ភាពសមរម្យ​។​

ប្រភពព័ត៍មាន : ច្បាប់​ស្តី​ពីការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo