៤-សីហា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) គឺជាអង្គការមិនមែនរដ្ឋាភិបាល មិនមាននិន្នាការនយោបាយ ឯករាជ្យ ឈានមុខមួយដែលធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិសេសសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនៅ កម្ពុជា ថ្ងៃនេះបានចេញផ្សាយនូវអត្ថបទគោលនយោបាយរបស់ខ្លួនដែលផ្តល់ទិដ្ឋភាពទូទៅទាំងស្ថានភាពបច្ចុប្បន្ននៃសេចក្តីព្រាងច្បាប់ស្តីពីការបងើ្កតសមាគមនិង អង្គការមិនមែនរដ្ឋាភិបាល និងក្តីបារម្មណ៍សំខាន់ៗរបស់ ម.ស.ម.ក. ។ អត្ថបទគោលនយោបាយនេះក៍បង្ហាញពីការមិនយល់ស្របទៅនឹង ដំណើរវិវត្តទៅរបស់អត្ថបទច្បាប់នេះ និងទាមទារឲ្យដៃគូសំខាន់ផ្សេងៗ ទៀតបង្កើតអានុភាពដើម្បីជួយបានជាកម្លាំងចលករជាអតិបរមាមួយ ក្នុងការចាត់វិធានការជាបន្ទាន់ ស្របនឹងអនុសាសន៍នៃអត្ថបទគោលនយោបាយនេះ ។
ប្រភពព័ត៍មាន : អត្ថបទគោលនយោបាយ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្តីពីស្ថានភាពបច្ចុប្បន្ននៃច្បាប់ ស្តីពីការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល