១៥-សីហា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
សេចក្តីថ្លែងការ អំពីការចេញផ្សាយនូវលទ្ធផលនៃការសិក្សាលើវិវាទដីធ្លីនៅកម្ពុជា នៅលើគេហទំព័រអំពីសិទ្ធិមនុស្សនៅកម្ពុជា www.sithi.org អមដោយសន្និសីទព័ត៌មានដែលប្រព្រឹត្តទៅ នៅការិយាល័យរបស់ខ្លួននៅទីក្រុងភ្នំពេញ។ ការសិក្សានេះគឺត្រូវបានធ្វើឡើងដោយចំណាយពេលអស់ជាច្រើនខែរហូតឈានដល់ការចេញផ្សាយនូវទិន្នន័យមួយ ដែលនឹងផ្តល់ព័ត៌មានអំពីករណីវិវាទដីធ្លីនៅកម្ពុជា។ យោងទៅតាមលទ្ធផលរបស់យើង មានករណីវិវាទដីធ្លីចំនួន២២៣ករណី ដែលត្រូវបានរាយការណ៍នៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៧។ វិវាទទាំងនេះ ប៉ះពាល់យ៉ាងហោចណាស់ផ្ទៃដីប្រមាណជា ៥ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា (១៨១ ០៣៥ គីឡូម៉ែត្រក្រឡា)។
ប្រភពព័ត៍មាន : ម.ស.ម.ក. ដាក់ឲ្យប្រើប្រាស់ទិន្នន័យថ្មី ស្តីពីវិវាទដីធ្លីនៅកម្ពុជា ដែលបង្ហាញថា៥ភាគរយ នៃផ្ទៃដីសរុបនៃប្រទេសកម្ពុជា ពាក់ព័ន្ធនឹងវិវាទដីធ្លី ហើយប្រជាជនរាប់ពាន់នាក់ ត្រូវរងគ្រោះ