១៦-សីហា-២០១១
ការចេញផ្សាយ : របាយការណ៍
របាយការណ៍នេះជាលទ្ធផលនៃការប្រមូលទិន្នន័យរបស់គម្រោងស្ថិតិរួមគ្នាមកពី៣៩អង្គការនានា ហើយធ្វើការប្រៀបធៀបដោយអង្គការ ECPAT Cambodia ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០១០។ របាយការណ៍នេះពុំមានគោលដៅក្នុងការពិពណ៌នាអំពីវិសាលភាពនៃការជួញដូរ ឬក៏ការរំលោភផ្លូវភេទក្នុងប្រទេសកម្ពុជាឡើយ។ ទោះបីជាយ៉ាងណាក្តី វាជាការទាញចំណាប់អារម្មណ៍របស់សាធារណៈជនចំពោះជនរងគ្រោះ និងនិន្នាការជាប្រចាំ ដែលអាចប្រើប្រាស់ក្នុងការតស៊ូមតិ និងការកែទម្រង់គោលនយោបាយ និងការអនុវត្តន៍។ ជាលទ្ធផលរបាយការណ៍ដោយមានការចូលរួមពីអង្គការក្នុងឆ្នាំ២០១០ អង្គការបានសរុបជនរងគ្រោះពីការជួញដូរផ្លូវភេទចំនួន៣៩នាក់ និង៥៣៩នាក់ជាជនរងគ្រោះខាងការរំលោភសេពសន្ធវៈ។ លើសពីនេះទៀត ជនរងគ្រោះ៤៣នាក់ទៀត ដែលសង្ស័យថាជាប់ពាក់ព័ន្ធក្នុងជួញដូរផ្លូវភេទត្រូវបានកំណត់អត្តសញ្ញាណ ប៉ុន្តែមិនស្ថិតក្នុងលក្ខណៈវិនិច្ឆ័យវាយតម្លៃរបស់ ECPAT ពួកគេក៏ត្រូវបានបញ្ចូលទៅផ្នែកនៃការកេងប្រវ័ញ្ចផ្លូវភេទវិញ។
ប្រភពព័ត៍មាន : របាយការណ៍សម្រង់ទិន្នន័យស្ថិតិរួមគ្នារបស់អង្គការមិនមែនរដ្ឋាភិបាលស្តីពីការជួញដូរ ការកេងប្រវ័ញ្ច និងការរំលោភផ្លូវភេទក្នុងប្រទេសកម្ពុជា ឆ្នាំ២០១០