អាជ្ញាធរ​ធ្វើការ​ឃាត់ខ្លួន​សកម្មភាពជន​ព្រៃឈើ​ជាច្រើនក្នុងរាជធានី​ភ្នំពេញ

១៨-សីហា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ម.ស.​ម.ក ម.អ.​ច.ស និង អង្គការ​លីកាដូ សូម​ថ្កោលទោស​ចំពោះ​ការ​ឃាត់ខ្លួន​សកម្មជន​សន្តិភាព​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃនេះ ដោយសារ​តែ​នគរបាល​បាន​ឃាត់ខ្លួន​ប្រជា​ពលរដ្ឋ​ជាង​១០០​នាក់ ក្នុង​យុទ្ធនាការ​ចែកចាយ​ខិតប័ណ្ណ​ស្តីពី​បរិស្ថាន​។ ម.ស.​ម.ក ម.អ.​ច.ស និង អង្គការ​លីកាដូ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ឲ្យ​បញ្ឈប់​ការចាប់​ខ្លួន និង ឃាត់ខ្លួន​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើការ​ចែកចាយ​ខិតប័ណ្ណ​ព័ត៌មាន​ស្តីពី​ការ​ព្រួយ​បារម្ភ​របស់​សាធារណជន​ដែល​ត្រឹមត្រូវ​តាម​ច្បាប់​។ រដ្ឋាភិបាល​ត្រូវតែ​ស្តាប់​យោបល់​របស់​ប្រជាជន​កម្ពុជា ជួប​ផ្ទាល់​នូវបញ្ហា​ដូចជា ការកាប់​បំផ្លាញ​ព្រៃឈើ ជា​ជាងការ​ដែល​ឲ្យ​ពួកគេ​នៅស្ងៀម​។

ប្រភពព័ត៍មាន : អាជ្ញាធរ​ធ្វើការ​ឃាត់ខ្លួន​សកម្មភាពជន​ព្រៃឈើ​ជាច្រើនក្នុងរាជធានី​ភ្នំពេញ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo