សហគមន៍​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ធ្វើការ​បួងសួង​ដល់​ព្រៃឡង់ និង ការ​គ្រប់គ្រង​ដីធ្លី​នៅ​កម្ពុជា ខណៈ​ដែល​អាជ្ញាធរ​បាន​រារាំង​មិនឲ្យ​ចែកចាយ​ខិតប័ណ្ណ​ក្នុង​រាជធានី​ភ្នំពេញ

១៨-សីហា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១១ សហគមន៍​ចំនួន ១៤៦ មកពី​ជុំវិញ​ប្រទេស​កម្ពុជា បាន​ត្រៀមខ្លួន​ចូលរួម​ក្នុង​បណ្តាញ​ព្រៃឡង់​ដើម្បី “បួងសួង​យូរអង្វែង​ដើម្បី​ព្រៃឡង់​” ។ ក្នុង​រាជធានី​ភ្នំពេញ មនុស្ស ២០០​នាក់ រួមមាន សមាជិក​បណ្តាញ​ព្រៃឡង់​ដែល​ស្លៀកពាក់​ជា “អវតា” ពាក់មួក​ស្លឹកឈើ​ពណ៌បៃតង និង​អ្នក​គាំទ្រ​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទី​សក្ការ​បូជា​ព្រះអង្គ​ដង្កើ ដើម្បី​បួងសួង​ឲ្យ​មាន​ការ​គ្រប់គ្រង​ដីធ្លី និង ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​​បានល្អ​ប្រសើរ​ឡើង ហើយ​ជា​ពិសេស​សូមឲ្យ​មាន​ការ​អភិរក្ស​តំបន់​ព្រៃឡង់ និង​ជីវភាព​រស់នៅ​របស់​មនុស្ស​រាប់រយ​រាប់ពាន់​ក្នុងតំបន់​ព្រៃឡង់។

ប្រភពព័ត៍មាន : សហគមន៍​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ធ្វើការ​បួងសួង​ដល់​ព្រៃឡង់ និង ការ​គ្រប់គ្រង​ដីធ្លី​នៅ​កម្ពុជា ខណៈ​ដែល​អាជ្ញាធរ​បាន​រារាំង​មិនឲ្យ​ចែកចាយ​ខិតប័ណ្ណ​ក្នុង​រាជធានី​ភ្នំពេញ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo