២១-សីហា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើង ជាអ្នកតំណាងនៃសមាជិកសង្គមស៊ីវិល និងក្រុមហ៊ុនផ្នែកឯកជនដែលបានចុះហត្ថលេខាខាងក្រោម គាំទ្រការអភិវឌ្ឍជាតិដែលប្រកបដោយសមធម៌ រាប់បញ្ចូល និង ប្រកបដោយនិរន្តរភាព។ យើងជឿជាក់ថា ការអភិវឌ្ឍជាតិគួរតែនាំឲ្យមាន មិនត្រឹមតែការរីកចម្រើនចំពោះពាណិជ្ជកម្ម និងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែចំពោះសុខុមាលភាពប្រជាជនទូទៅផងដែរ។ ផ្នែកសង្គមស៊ីវិល ទាំងក្នុងស្រុក និង ក្រៅស្រុកដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍនេះ តាមរយៈការត្រួតពិនិត្យ ការអភិវឌ្ឍសហគមន៍ ការសម្រាលភាពក្រីក្រ មនុស្សធម៌និយម ការស្រាវជ្រាវ និងការជួយឧបត្ថមគាំទ្រ។ នៅក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសមធម៌ និង អភិបាលកិច្ចល្អ យើងមានសិទ្ធិ និងទំនួលខុសត្រូវផងដែរដើម្បីបញ្ចេញយោបល់នៅពេលដែលគម្រោងអភិវឌ្ឍមានផលប៉ះពាល់។
ប្រភពព័ត៍មាន : អង្គការសង្គមស៊ីវិល និងក្រុមជំនួញកើតទុក្ខមិនសុខចិត្តចំពោះ រាជរដ្ឋាភិបាលផ្អាកសកម្មភាពអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ”យើងទាំងអស់គ្នាគឺសហគមន៍ធាងត្នោត”