៣១-សីហា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានមោទនភាពជម្រាបជូនថា គេហទំព័រអំពីសិទ្ធិមនុស្សកម្ពុជាដំបូងបំផុត (www.sithi.org) ទទួលបានរង្វាន់ពីមូលនិធិនៃការបង្កើតថ្មីសម្រាប់សង្គមព័ត៌មានវិទ្យា (ISIF) ឆ្នាំ២០១១ ក្នុងចំណាត់ថ្នាក់“សិទ្ធិ និងសេរីភាព” ដែលប្រគល់ដោយ មជ្ឈមណ្ឌលព័ត៌មានរបស់បណ្តាញអាស៊ីប៉ាស៊ីហ្វិក (APNIC) ។ រង្វាន់ ISIF ឆ្នាំ២០១១ ត្រូវបានប្រគល់ជូនដោយសារមានការទទួលស្គាល់ពីតួនាទីរបស់គេហទំព័រនេះដែលបានដើរតួក្នុងការតស៊ូមតិដើម្បីការផ្លាស់ប្តូរក្នុងសង្គម និងដើម្បីលើកកម្ពស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប្រាស្រ័យទាក់ទងព័ត៌មាន (ICT) តាមបែបបទច្នៃប្រឌិតថ្មី។
ប្រភពព័ត៍មាន : គេហទំព័រអំពីសិទ្ធិមនុស្សមនុស្សកម្ពុជា Sithi.org ទទួលបានរង្វាន់ អាយ អេស អាយ អេហ្វ ឆ្នាំ ២០១១ (ISIF)