មន្រ្តី​រដ្ឋាភិបាល និង​កងកម្លាំង​នគរបាល​​រារាំង​វគ្គ​បណ្តុះ​បណ្តាល​​​​ស្តី​ពី​សិទ្ធិមនុស្ស​​​​​​​ ពីរ​លើក ​ក្នុង​រយៈ​ពេល​មួយ​ខែ​

៧-កញ្ញា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នាថ្ងៃទី០៧ ខែ​កញ្ញា ឆ្នាំ​២០១១​​ នេះ​ អាជ្ញាធរ​ភូមិ ឃុំ​ និង​ស្រុក​ បាន​សហការ​​គ្នា​ជាមួយ​កង​កម្លាំង​នគរបាល​​ប្រដាប់​ដោយ​​កាំភ្លើង អាកា ៤៧ បាន​ចុះ​​អន្តរាគមន៍​ដើម្បី​រារាំង​​កម្មវិធី​វគ្គ​បណ្តុះ​បណ្តាល​ដែល​រៀប​ចំ​ឡើង​ដោយ​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក) និង​ អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ (អ.ក.ធ.ធ) ក្នុង​ឃុំ​មាន​រិទ្ធិ ស្រុក​សណ្តាន់ ខេត្ត​កំពង់​ធំ​ ដោយ​បាន​គំរាម​​ចាប់​ខ្លួន​​អ្នក​រៀប​ចំកម្មវិធី​ប្រសិន​បើ​​​វគ្គ​បណ្តុះ​បណ្តាល​នេះ​នៅ​តែ​បន្ត​។ ដោយ​សារ​តែ​​ គ្មាន​ការ​​ចាប់​ខ្លួន​ណា​មួយ​កើត​ឡើង​ មន្រ្តី​រដ្ឋាភិបាល និង​​កម្លាំង​នគរបាល​បាន​ថតរូប​​បុគ្គល​​ណា​​ដែល​​ប៉ុនប៉ង​​​ចូលរួម​​ក្នុង​វគ្គ​បណ្តុះ​បណ្តាលនេះ​​ រួមមាន​​ប្រជាពលរដ្ឋ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​​​ពី​ការ​​​បំផ្លាញ​​ព្រៃ​ឈើ​ក្នុង​ព្រៃ​ឡង់​ជា​បន្តបន្ទាប់​ ឬ​​ក៏​ជម្លោះ​ដី​ធ្លី​ដទៃទៀត​ និង​​អ្នក​​រៀប​ចំ​កម្ម​វិធី​ ​និង​បុគ្គល​​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ​ក្នុង​ឋានៈ​ជា​អ្នក​សង្កេត​ការណ៍​។

ប្រភពព័ត៍មាន : មន្រ្តី​រដ្ឋាភិបាល និង​កងកម្លាំង​នគរបាល​​រារាំង​វគ្គ​បណ្តុះ​បណ្តាល​​​​ស្តី​ពី​សិទ្ធិមនុស្ស​​​​​​​ ពីរ​លើក ​ក្នុង​រយៈ​ពេល​មួយ​ខែ​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo