៨-កញ្ញា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
កាលពីម្សិលមិញ មន្រ្តីរដ្ឋាភិបាល និង នគរបាល បានបង្អាក់ការបណ្តុះបណ្តាលសិទ្ធិមនុស្សមួយ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) និង អង្គការការពារធនធានធម្មជាតិ (អ.ក.ធ.ធ) និងបានគំរាមចាប់ខ្លួនអ្នករៀបចំផងដែរ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីអប់រំដល់សហគមន៍ដែលរងការប៉ះពាល់ដោយសារការបំផ្លាញព្រៃឡង់។ នេះគឺជាលើកទីពីរហើយដែលអាជ្ញាធរបានរារាំងវគ្គបណ្តុះបណ្តាលសិទិ្ធមនុស្សដែលរៀបចំដោយ ម.ស.ម.ក និង អ.ក.ធ.ធ ក្នុងរយៈពេលមួយខែ។ ការចោទប្រកាន់ និងគំរាមកំហែងទៅលើ ម.ស.ម.ក និង អ.ក.ធ.ធ គឺជាការវិវឌ្ឍន៍ថ្មីបំផុតក្នុងការបន្តចាត់វិធានការណ៍ប្រឆាំងនឹងអង្គការសង្គមស៊ីវិលនៅកម្ពុជា។
ប្រភពព័ត៍មាន : កម្ពុជាៈ អង្គការមិនមែនរដ្ឋាភិបាលត្រូវគំរាមកំហែង និង រារាំងក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិមនុស្ស