៩-កញ្ញា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចាត់ចំណាត់ថ្នាក់ពណ៌លឿងសម្រាប់ច្បាប់ស្តីពីរបបសារពត៌មាននេះដោយសារតែច្បាប់នេះមានបញ្ញត្តិវិជ្ជមានមួយចំនួន បើតាមទ្រឹស្តីផ្តល់ការការពារដ៏សំខាន់ដល់អ្នកសារព័ត៌មាន ប៉ុន្តែបញ្ញត្តិទាំងនេះហាក់ដូចជាស្រពេចស្រពិល មិនច្បាស់លាស់ ឬមានភាពចម្រូងចម្រាស់ ហើយដូច្នេះគួរតែត្រូវបានពិនិត្យឡើងវិញ និងធ្វើវិសោធនកម្ម។ ដំបូងបង្អស់ និងដែលមានសារៈសំខាន់បំផុតនោះ គឺបញ្ញត្តិយោងមកពីក្រមព្រហ្មទណ្ឌគួរតែបញ្ជាក់ឲ្យច្បាស់លាស់ដើម្បីជាប្រយោជន៍ចំពោះដំណើរការតុលាការ។
ប្រភពព័ត៍មាន : ច្បាប់ស្តីពីរបបសារពត៌មានឆ្នាំ ១៩៩៥