អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីកម្ពុជាជំរុញ ឲ្យអាជា្ញធរបញ្ឈប់ លើសេចក្តីព្រាងច្បាប់ ស្តីពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគម

២៨-កញ្ញា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិស្តីពីកម្ពុជា ជំរុញឲ្យអាជា្ញធរបញ្ឈប់លើសេចក្តីព្រាងច្បាប់ ស្តីពីអង្គការមិនមែនរដ្ឋាភិបាលនិង សមាគម អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិខាង សិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោកសូយ៉ា សូប៉េឌី (Surya P. Subedi) បានជំរុញឲ្យអាជ្ញាធរខ្មែរ យកចិត្តទុកដាក់ពិនិត្យឡើងវិញ លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និង អង្គការមិនមែនរដ្ឋាភិបាល ដោយបង្ហាញពីក្តី បារម្ភថា“វាអាចប៉ះពាល់ដល់ ការងារភាពស្របច្បាប់ របស់អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងប្រទេស។ លោក Subedi បានមានប្រសាសន៍ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់គាត់ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដាក់ជូនដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថា "រដ្ឋាភិបាលកម្ពុជាមិនគួរចាត់បន្តដំណើរលើ សេចក្តីព្រាងច្បាប់ ស្តីពីអង្គការមិនមែនរដ្ឋាភិបាលនាក្នុងទម្រង់ដូចពេលនេះទេ ។ លោកបន្ថែមទៀតថា “ជាការពិតហើយ ក្នុងនាមជាប្រទេសមានអធិបតេយ្យ កម្ពុជាពិតជាមានសិទ្ធិ ក្នុងការអនុម័តច្បាប់ ស្តីពីអង្គការមិនមែនរដ្ឋាភិបាល ប៉ុន្តែការសម្រេចអនុម័តច្បាប់មួយនេះ ដើម្បីដាក់ដំណើរ ការលើអង្គការមិនមែនរដ្ឋាភិបាលនិង សមាគម គឺជាគំនិតផ្តួចផ្តើម យ៉ាងសំខាន់ដែលទាមទាឲ្យមានការយកចិត្តទុកដាក់ជាខ្លាំង ដោយសារតែវាជាការអនុវត្តដ៏យូរអង្វែង ដើម្បីអភិវឌ្ឍន៍ប្រទេសនៅក្នុងសង្គមកម្ពុជា និងដើម្បីប្រទេសខ្លួនឯងផងដែរ៕

ប្រភពព័ត៍មាន : អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីកម្ពុជាជំរុញ ឲ្យអាជា្ញធរបញ្ឈប់ លើសេចក្តីព្រាងច្បាប់ ស្តីពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគម

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo