២-តុលា-២០១១
ការចេញផ្សាយ : របាយការណ៍
ឆ្នាំនេះគឺជាខួបលើកទី២០ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលជាសញ្ញាណនៃការឆ្ពោះទៅរកសន្តិភាពនៅកម្ពុជា។ អាណត្តិរបស់អ្នករាយការណ៍ពិសេសមានប្រភពមកពីកិច្ចព្រមព្រៀងទាំងនេះ។ វាជារឿងគួរឲ្យកោតសរសើរណាស់ដែលប្រទេសកម្ពុជាបានសម្រេចគោលបំណងដ៏សំខាន់លើវិស័យមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ការបំពេញកាតព្វកិច្ចយោងតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលខ្លួនបានផ្តល់សច្ចាប័ននៅមានចម្ងាយឆ្ងាយទៀត។ សហគមន៍អន្តរជាតិគួរតែបន្តជួយដល់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងនីតិរដ្ឋ និងស្ថាបនាស្ថាប័នរដ្ឋឡើងវិញ។
ប្រភពព័ត៍មាន : របាយការណ៍របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា