បាត់បង់ផ្ទះ ការវាយតម្លៃពីផលប៉ះពាល់នៃការបណ្តេញចេញ

៦-តុលា-២០១១

ការ​ចេញ​ផ្សាយ : របាយការណ៍

ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន និង​សហគមន៍​ដែល​ពួក​គេ​រស់នៅ គឺជា​បាតុភូត​សកល​កើន​ឡើង និង​ជា​សញ្ញាណ​នៃ​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​គោលការណ៍​បឋម​នៃ​សិទ្ធិ​មាន​ផ្ទះ​សម្បែង​សមរម្យ ដែល​បាន​កំណត់​នៅ​ក្នុង​របៀបវារៈ​របស់​អង្គការ​សិទ្ធិ​លំនៅដ្ឋាន និង​លិខិតុបករណ៍​អន្តរជាតិ​។ របាយការណ៍​នេះ គឺជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដំបូង ដែល​បង្ហាញ​ពី​វិធីសាស្រ្ត​ក្នុង​ការ​វាយ​តម្លៃ​នៃ​ផល​ប៉ះពាល់​ពី​ការ​បណ្តេញ​ចេញ​នៅ​ទូទាំង​ពិភពលោក​។ ខណៈ​ដែល​មាន​ការ​ប្រតិបត្តិ​ល្អ​ជាច្រើន​កើតមាន​ឡើង​ក្នុង​ស្ថានភាព​ក្នុង​តំបន់ និង​ខណៈ​ដែល​វិធី​ដោះស្រាយ​ត្រឹមត្រូវ​មួយ​ចំនួន​សក្តិសម​នឹង​តម្រូវការ និង​បរិបទ​ជាក់លាក់​នោះ នេះ​គឺ​ជា​លើក​ទីមួយ ដែល​ការ​អនុវត្ត​ទាំងនេះ​ត្រូវ​បាន​លើក​ឡើង​រួមគ្នា​នៅ​ក្នុង​របាយការណ៍​តែ​មួយ​។ របាយការណ៍​នេះ គឺជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​កាន់​ការ​ស្វែងយល់​ពី​យុទ្ធវិធី និង​ឧបករណ៍ ដែល​តម្រូវ​ក្នុង​ការ​បង្កើត​ភស្តុតាង​រឹងមាំ​ដោយ​ផ្អែក​ទៅលើ​ភាព​ប្រាកដ​ប្រជា និង​ការ​បាត់បង់​សក្តានុពល​ក្នុង​ការ​បណ្តេញចេញ ព្រម​ទាំង​ការ​លើក​កំពស់​គោលការណ៍ និង​យុទ្ធវិធី​ផ្សេងទៀត​។

ប្រភពព័ត៍មាន : បាត់បង់ផ្ទះ ការវាយតម្លៃពីផលប៉ះពាល់នៃការបណ្តេញចេញ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo