១០-តុលា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
លោក Siegfried Blunk សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)បានលាលែងពីតំណែង ដូចបានដកស្រង់ព័ត៌មានចេញពីសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា ដែលគេបានមើលឃើញថា នេះជាការប៉ុនប៉ងជ្រៀតជ្រែកក្នុងការងាររបស់តុលាការ។ អង្គការលើកលែងទោសអន្តរជាតិមានប្រតិកម្មនៅក្នុងព័ត៌មាន ដែលបានលើកឡើងថា "នេះជាសញ្ញាយ៉ាងច្បាស់លាស់ណាស់ថា រដ្ឋាភិបាលកម្ពុជាបានព្យាយាមបង្កើនឥទ្ធិពល និងធ្វើការជ្រៀតជ្រែកនៅក្នុងកិច្ចការរបស់ អ.វ.ក.ត។ នាយកអង្គការលើកលែងទោសអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក Sam Zarifi បានមានប្រសាសន៍ថា ជាងនេះទៅទៀតរដ្ឋាភិបាលបានកំណត់ចំនួនមនុស្សមុនពេលមានការកាត់ក្តី ខណៈដែលមានតែជនមួយក្តាប់តូចប៉ុណ្ណោះ ដែលកំពុងត្រូវបានកាត់ទោសពីបទជម្លៀសប្រជាជន ធ្វើទុក្ខបុកម្នេញ និងទារុណកម្ម ដែលបណ្តាលអោយស្លាប់មនុស្សជាងមួយលាននាក់។
ប្រភពព័ត៍មាន : កម្ពុជា៖ អង្គការសហប្រជាជាតិត្រូវតែធ្វើសកម្មភាពដើម្បីការពារសាលាក្តីខ្មែរក្រហមនាពេលអនាគត