សេចក្តី​ព្រាង​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​កម្ពុជា​​​ត្រូវ​តែ​​ស្រប​​ជា​មួយ​​ច្បាប់​អន្តរជាតិ​យោង​តាម​អ្នក​ជំនាញ​របស់ អ.ស​.ប

១៤-តុលា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ទិក្រុង​ហ្សឺ​ណែវ (ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០១១) អ្នក​យកការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​សិទ្ធិ​សេរីភាព​បង្កើត​សមាគម និង​សេរីភាព​នៃ​ការ​ប្រមូលផ្តុំ​ដោយសន្តិ​វិធី​លោក ម៉ៃណាគីអៃ(MainaKiai) បាន​ព្រមាន​ថា ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បង្កើត​សមាគម និង​អង្គការ​មិន​មែនរ​ដ្ឋាភិបាល​ថ្មីៗ​នេះរបស់​ប្រទេស​កម្ពុជា​ត្រូវបាន​អនុម័ត​មែន​នោះ វា​នឹង​ផ្ទុយ​ពី​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​នយោ​បាយ។ គាត់​ក៍​បាន​ព្រមាន​ផង​ដែរ​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​មាន​បទប្បញ្ញត្តិ​ជាច្រើន ដែល​មាន និង​បាន​លើក​ឡើង​ពីការ​ព្រួយ​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​លើការ​ចូលរួម​តាម​បែប​ប្រជា​ធិប​តេយ្យ​​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​របស់​ពួកគេ។ ជា​ការ​ស្វាគមន៍​សេចក្តី​ថ្លែង​ការណ៍ របស់​ឯកអគ្គរាជទូត​របស់​កម្ពុជាប្រ​ចាំក្រុមប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប ដែល​បាន​សន្យា​ថា​នឹង​មាន ”ការ​ពិភាក្សា​បន្តទៀត” គាត់​បានអំពាវ​នាវ​ឲ្យអាជ្ញា​ធរ​ធ្វើការ​ត្រួតពិនិត្យ​ឡើង​វិញ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​ឲ្យ​បាន​ទូលំ​ទូលាយ និង​បើក​កិច្​ចពិភាក្សា​ដេញ​ដោល​ជាមួយ​នឹង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល​នានា។

ប្រភពព័ត៍មាន : សេចក្តី​ព្រាង​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​កម្ពុជា​​​ត្រូវ​តែ​​ស្រប​​ជា​មួយ​​ច្បាប់​អន្តរជាតិ​យោង​តាម​អ្នក​ជំនាញ​របស់ អ.ស​.ប

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo