១៧-តុលា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ភ្នាក់ងារជ្រើសរើសពលករនៅតែបន្តបញ្ជូនពលករបម្រើតាមផ្ទះទៅប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃច័ន្ទ បើទោះបីជាមានបទបញ្ជាហាមឃាត់ជាលាយលក្ខណ៍អក្សររបស់នាយករដ្ឋមន្ត្រីឲ្យអនុវត្តនូវការហាមឃាត់ទាំងស្រុងកាលពីថ្ងៃសៅរ៍ក៏ដោយ។ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ អ្នកឃ្លាំមើលរបស់អង្គការលីកាដូនៅព្រលានយន្តហោះពោធិ៍ចិនតុងបានសង្កេតឃើញថា យ៉ាងហោចណាស់មានស្ត្រីបម្រើកម្ពុជាចំនួន២៥នាក់កំពុងធ្វើការចុះឈ្មោះទៅកាន់ទីក្រុងកួឡាឡាំពួរតាមជើងហោះហើរ អាកា២៧៣ តាមរយៈក្រុមហ៊ុនអាកាសចរណ៍អ៊ែរអាស៊ី (Air Asia)។ ស្ត្រីបម្រើទាំងនោះអាចត្រូវបានគេស្គាល់តាមរយៈការកាត់សក់ខ្លី និងអាវយឺត ដែលត្រូវបានតុបតែងដោយមានឈ្មោះរបស់ភ្នាក់ងារជ្រើសរើសពួកគេ។ អ្នកឃ្លាំមើលរបស់អង្គការលីកាដូក៏បានបញ្ជាក់បន្ថែមពីគោលដៅរបស់ស្រ្តីទាំងនោះដោយបានសួរទៅកាន់បុគ្គលិកភ្នាក់ងារជ្រើសរើសពលករ ដែលទៅអមជាមួយពួកគេ។
ប្រភពព័ត៍មាន : ពីរថ្ងៃបន្ទាប់ពីការប្រកាសហាមឃាត់របស់នាយករដ្ឋមន្រ្តីភ្នាក់ងារជ្រើសរើសពលករនៅតែបន្តបញ្ជូនស្ត្រីបម្រើតាមផ្ទះទៅប្រទេសម៉ាឡេស៊ី