ការ​វិភាគ​ទិន្នន័យ​ស្ថិតិ​ស្តី​ពី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១០

២១-តុលា-២០១១

ការ​ចេញ​ផ្សាយ : របាយការណ៍

ក្នុង​ប្រទេស​កម្ពុជា ការ​រំលោភ​យក​ដីធ្លី​ចាត់​ទុក​ជាវិវាទ​រវាង​ភាគី​ម្ខាង​ដែល​ជា​អ្នក​មាន​ប្រាក់ និង​អំណាច ជាមួយ​នឹង​ភាគី​ម្ខាងទៀត​ដែល​ជា​ប្រជាពល​រដ្ឋ​ក្រីក្រ និង​ទន់ខ្សោយ បាន​ក្លាយ​ជា​បញ្ហា​ដ៏​ចំបង​មួយ​នា​ពេល​ថ្មី​ៗ​នេះ។ វិវាទ​ដីធ្លី គឺជា​បញ្ហា​សំខាន់​មួយ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ។ វិវាទ​ដីធ្លី បណ្តាល​មកពី​កត្តា​មួយ​ចំនួន​ដូចជា គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ទីក្រុង និង​នៅ​តាម​ជនបទ (ដូចជា សម្បទាន​ដី​សេដ្ឋកិច្ច និង​សម្បទាន​ផ្សេង​ៗ​ទៀត) ដែល​កំពុង​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ជាតិ អន្តរជាតិ និង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរជាតិ (អាយ​អេហ្វ​អាយ) ដោយ​មិន​សូវ​គោរព​សិទ្ធិ​សហគមន៍​ដែល​រង​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​នោះ​ប៉ុន្មានទេ​។ បញ្ហានេះ រួម​បញ្ចូល​ទាំង​កង្វះ​សិទ្ធិ​កាន់កាប់​ដីធ្លី​ដោយ​និរភ័យ និង​បរាជ័យ​នៃ​អានុភាព​របស់​ច្បាប់​ក្នុង​ការ​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​។ វិវាទ​ដីធ្លី បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ចាប់​ពី​ឆ្នាំ២០០៦ មុន​ពេល​មាន​ការ​ធ្លាក់ចុះ​នៅ​ឆ្នាំ២០០៩​។ ក្នុង​ឆ្នាំ​២០០៦ វិវាទ​ដីធ្លី​ចំនួន​២០​ករណី​បាន​កើត​ឡើង​។ តួលេខ​នេះ បាន​កើន​ឡើង​ចំនួន​២៨​ករណី​ផ្សេង​ទៀត​ក្នុង​ឆ្នាំ​២០០៧ និង​កើនឡើង​៤៨​ករណី​ក្នុង​ឆ្នាំ​២០០៨​។

ប្រភពព័ត៍មាន : ការ​វិភាគ​ទិន្នន័យ​ស្ថិតិ​ស្តី​ពី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១០

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo