២៤-តុលា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅព្រឹកនេះ លោក Michiel Pestman និង Andrew Lanuzzi ជាក្រុមមេធាវីការពារក្តីជនជាប់ចោទ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានដាក់ពាក្យបណ្តឹងទៅការិយាល័យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ ពាក្យបណ្តឹងនេះបានចោទថា នាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត (ជាលក្ខណៈឯកត្តភូត និងតាមរយៈការចូលរួមរបស់ពួកគេក្នុងការរៀបចំបណ្តឹងព្រហ្មទណ្ឌ) ថាបានជ្រៀតជ្រែកក្នុងប្រព័ន្ធយុត្តិធម៌ និងសិទ្ធិទទួលការកាត់ក្តីដោយយុត្តិធម៌របស់ចុងចោទនៃ អ.វ.ត.ក។
ប្រភពព័ត៍មាន : ក្រុមមេធាវីការពារក្តីជនជាប់ចោទ