កម្ពុជាៈ តុលាការខ្មែរក្រហមបណ្តាយឲ្យភាគីរងគ្រោះ ស្រងាកចិត្តម្តងទៀតហើយ

២៧-តុលា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

អង្គការ​លើកលែង​ទោស​អន្តរជាតិ បង្ហាញ​ពី​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​សេចក្តី​សម្រេច​មុន​សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ.វ.ត.ក​) ក្នុង​ការ​ច្រាន​ចោល​ការ​ទាមទារ​របស់​ជនរង​គ្រោះ​មួយ​រូប គឺ​លោក Robert Hamill ក្នុង​ការ​ទទួល​ស្គាល់​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០៣ និង​០០៤​។ ការ​ទាមទារ​ត្រូវ​បាន​សមាជិក​ចៅក្រម​កម្ពុជា​បី​រូប និង អវត្តមាន​នូវ​សម្លេង​ភាគ​ច្រើន​គឺ ៤​ទល់​នឹង​១ ច្រាន​ចោល​។ ក្រោមវិធាន​នៃ អ.វ.ត.ក មាន​ន័យ​ថា ការ​ទាមទារ​ត្រូវ​បាន​ច្រានចោល​។ សេចក្តី​សម្រេច​នេះ មិន​អាច​ឲ្យ​មាន​ការ​តវ៉ា​បាន​ទៀតទេ​។

ប្រភពព័ត៍មាន : កម្ពុជាៈ តុលាការខ្មែរក្រហមបណ្តាយឲ្យភាគីរងគ្រោះ ស្រងាកចិត្តម្តងទៀតហើយ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo