ពួក​គេ​បោក​ប្រាស់​យើង​គ្រប់​ជំហាន

៣១-តុលា-២០១១

ការ​ចេញ​ផ្សាយ : របាយការណ៍

តម្រូវការនៃការរកអ្នកធ្វើការតាមផ្ទះជាតិកម្ពុជា មានកំណើនច្រើនយ៉ាងខ្លាំងនៅ​ក្នុង​ប្រទេស ម៉ាឡេស៊ី ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​ឆ្លើយ​តប​ ចំពោះ​អំពើ​រំលោភ​ធ្ងន់ធ្ងរ ដោយ​បាន​ដាក់​នូវការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ចំពោះ​ប្រជាពលរដ្ឋ​ របស់ខ្លួន ក្នុង​ការធ្វើ​ការងារ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​ទីនោះ។ ទី​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ ភ្លាមៗ​នោះ បាន​ងាក​មក​រក​អ្នក​ធ្វើការ​ពី​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​ការ​ខ្វះខាត​នោះ​។​ការ ​ផ្តល់​ប្រាក់​ឲ្យ​មុន​ដ៏​ច្រើន​ដល់​គ្រួសារ​ទីទ័ល​ក្រ ប្រាក់ឈ្នួល​ដែល​មាន​កម្រិត​ច្រើនហួស​ពី​អ្វី ដែល​អាច​រក​បាន​នៅ​ក្នុង​ភូមិ និង​ការ​សន្យា​ផ្តល់​ការងារ​ធ្វើ​នៅ​តាម​ផ្ទះ​ជា​ជាង​ការងារ​នៅ​តាម​ ហាង ដែល​ធ្វើ​ការងារ​ច្រើន​ម៉ោង ហើយ​ទទួល​បាន​កម្រៃ​តិចតួច ឬ​នៅ​តាម​ផ្ទះបន គឺជា​ការ​ ទាក់ទាញ​ទឹក​ចិត្ត​យ៉ាងខ្លាំង​។ មានស្រ្តីកម្ពុជា ដែល​មាន​បទ​ពិសោធន៍​ការងារ​ច្បាស់លាស់ ក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយ​ដែល​ប្រាក់​កម្រៃ​របស់​ពួកគេ​បាន​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ដល់​ ចំណូល​គ្រួសារ​។

ប្រភពព័ត៍មាន : ពួក​គេ​បោក​ប្រាស់​យើង​គ្រប់​ជំហាន

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo