សេង ធារី ដក​ខ្លួន​ពី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ដោយ​និយាយ​ថា អ.វ.ត.ក គឺ​ជា “ការ​លេង​សើច​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ​"

១១-វិច្ឆិកា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ២០០៧ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម លោក​នួន ជា ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ដោយ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) រួច​មក អ្នកស្រី សេង ធារី ដែល​ជា​កូន​កំព្រា ហើយ​បាន​ជាប់​ពន្ធនាគារ​ក្នុង​សម័យខ្មែរក្រហម បានដាក់ពាក្យបណ្តឹងដោយផ្ទាល់ទៅ​កាន់​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត និង​បាន​ប្តឹង​ក្នុង​នាម​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ដំបូង​គេ​។ គាត់​បាន​ក្លាយ​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ដំបូង​គេ​នៅ​ក្នុង​ច្បាប់​អន្តរជាតិ​។ ដោយ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ច្បាប់​អន្តរជាតិ​ផង​ដែរ គាត់​បាន​ប្រឈម​មុខ​នឹង​ឃាតករ​ដ៏​ធំ​បំផុត (គឺ លោក នួន ជា ខៀវ សំផន អៀង សារី អៀង ធីរិទ្ធ) ក្នុង​បន្ទប់​សវនាការ​នៃ​អ.វ.ត.ក និង​បាន​ស្រែក​ស្នើ​សុំ​ក្នុង​នាម​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី) ឲ្យ​បន្ត​ឃុំ​ខ្លួន​អ្នកទាំង​នោះ​បណ្តោះ​អាសន្ន​តទៅ​ទៀត​។ នាង​បាន​ប្រឹងប្រែង​តវ៉ា ហើយ​បាន​ទទួល​សិទ្ធិ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដើម្បី​ឆ្លើយ​តប​នៅ​អង្គ​សវនាការ​ដោយ​ផ្ទាល់​។

ប្រភពព័ត៍មាន : សេង ធារី ដក​ខ្លួន​ពី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ដោយ​និយាយ​ថា អ.វ.ត.ក គឺ​ជា “ការ​លេង​សើច​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ​"

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo