១៦-វិច្ឆិកា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) ថ្កោលទោសចំពោះការប៉ុនប៉ងថ្មីៗរបស់អាជ្ញាធរខេត្តកំពង់ធំ ដែលរារាំងមិនអោយសមាជិកសហគមន៍ និងអង្គការសង្គមស៊ីវិលធ្វើការតស៊ូមតិដើម្បីការពារព្រៃឡង់។ អត្ថបទរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ចេញផ្សាយក្នុងថ្ងៃនេះ(អ្នកផ្សងគ្រោះថ្នាក់ការពារព្រៃឡង់ត្រូវអាជ្ញាធរប្តឹង) បានរាយការណ៍ថា ស្នងការនគរបាលស្រុកសណ្តាន់លោក អ៊ូង ម៉ូលី បានដាក់ពាក្យប្តឹងប្រឆាំងនឹងសមាជិកសហគមន៍ចំនួន២រូបគឺលោក ស៊ឹម ស៊ាន និងលោក រឿន សុភាព និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលចំនួន២រូបគឺលោក ឈុត វុទ្ធី នៃអង្គការការពារធនធានធម្មជាតិ(អ.ក.ធ.ធ)និងលោក ឈឹម សាវុធ មកពី ម.ស.ម.ក ដោយចោទប្រកាន់ពីបទបំផ្លាញសម្បត្តិសាធារណៈមកលើសមាជិកសហគមន៍ និងបទញុះញង់មកលើបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ដាច់ដោយឡែកពីគ្នា។
ប្រភពព័ត៍មាន : ម.ស.ម.ក ថ្កោលទោសចំពោះបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលិករបស់ ម.ស.ម.ក និងសកម្មជនដទៃទៀត ដែលធ្វើយុទ្ធនាការការពារព្រៃឡង់