កម្ពុជាៈ ជីវិត​ក្រោយ​ពេល រង​ការ​វាយ​ប្រហារ​ដោយទឹក​អាស៊ីត

១៨-វិច្ឆិកា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ចុងភៅ​មួយរូប ដែល​ធ្វើការ​នៅ​ក្រុង​សៀមរាប ឈ្មោះ ឈាន ត្រូវ​បង្គាប់​ឲ្យ​ដាក់​ពាក្យ​បណ្តឹង​ចំពោះ​បងប្អូនថ្លៃ​ប្រុស​របស់​នាង នៅពេល ក្នុងឆ្នាំ២០០៨ បង​ប្អូនថ្លៃ​ប្រុស​នោះ​បាន​លក់​កូនស្រី​របស់ខ្លួន​អាយុ​២ឆ្នាំ ឲ្យ​ទៅ​អ្នករក​ស៊ីជួញ​ដូរ​មនុស្ស ដើម្បី​ទិញ​ម៉ូតូ​ថ្មី។ អ្នកស្រី​ឈាន ជាស្រ្តី​ម៉េម៉ាយ​មួយរូប ដែល​រក​ស៊ី​ចិញ្ចឹម​កូន​ទាំងបួន​តែម្នាក់​ឯង បាន​ជម្រុញ​ឲ្យប្អូនស្រី​របស់គាត់ ឈ្មោះ​បែន ដាក់​ពាក្យ​បណ្តឹង​ទាមទារ​ឲ្យ​បងប្អូន​ថ្លៃ​ប្រុស​របស់ខ្លួន​​ប្រគល់​កូនស្រី​អាយុ​២ឆ្នាំ​មកវិញ។ ជំនួស​មកវិញ បង​ប្អូន​ថ្លៃប្រុស​ម្នាក់នេះ បាន​គំរាម​ដល់​អាយុ​ជីវិត​របស់នាង។ ថ្ងៃមួយ​ការ​គំរាម​កំហែង​នោះ បាន​ក្លាយ​ជា​ការ​ពិត នៅ​ពេល​ដែល​បងប្អូន​ថ្លៃប្រុស​រូបនោះ បានជះ​ទឹក​អាស៊ីត​មក​លើគាត់ ខណៈ​ដែល​គាត់​កំពុង​ធ្វើការ។ ទឹក​អាស៊ីត បាន​ធ្វើឲ្យ​ផ្ទៃមុខ ភ្នែក ស្មា ដៃ និង​រាងកាយ​ផ្នែកឆ្វេង​របស់​គាត់​រលាក​យ៉ាងខ្លាំង​។

ប្រភពព័ត៍មាន : កម្ពុជាៈ ជីវិត​ក្រោយ​ពេល រង​ការ​វាយ​ប្រហារ​ដោយទឹក​អាស៊ីត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo