១៩-វិច្ឆិកា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើងសរសេរលិខិតនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់លោក ចំពោះសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (ច្បាប់សមាគម និងអង្គការ)។ សេចក្តីព្រាងច្បាប់នេះ មានការគំរាមកំហែងយ៉ាងខ្លាំងដល់សេរីភាពខាងសមាគម និងសេរីភាពខាងការបញ្ចេញមតិ ដែលមានបទបញ្ញត្តិទូទៅ និងមិនច្បាស់លាស់នាំអោយមានការប្រើប្រាស់ក្នុងការបដិសេធចុះបញ្ជីការ ឬ បិទអង្គការ ឬសមាគមដោយខុសច្បាប់បាន។ ធនគារអភិវឌ្ឍន៍អាស៊ី គួរតែបញ្ចុះបញ្ចូលឲ្យអាជ្ញាធរកម្ពុជាដកជាបន្ទាន់ពីសេចក្តីព្រាងច្បាប់សមាគម និងអង្គការនេះ។
ប្រភពព័ត៍មាន : កម្ពុជាៈ លិខិតរួម ផ្ញើរជូនចំពោះលោក Huruhiko Kuroda ប្រធានធនគារអភិវឌ្ឍន៍អាស៊ី ស្តីពីសេចក្តីព្រាងច្បាប់ ដែលគំរាមកំហែងដល់សង្គមស៊ីវិលនៅកម្ពុជា