២៣-វិច្ឆិកា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើងជាតំណាងសហគមន៍មកពីរាជធានីភ្នំពេញ និងខេត្ត១៨ផ្សេងទៀត ព្រមទាំងអង្គការសង្គមស៊ីវិល រូមមាន៖ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (អេភីអាយ) មជ្ឈមណ្ឌលសិទ្ធិលំនៅដ្ឋាន និងការបណ្តេញចេញ (ស៊ីអូអេចអាអ៊ី) គណៈកម្មាធិការប្រព្រឹត្តកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា (ស៊ីអេចអាអេស៊ី) អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (ឌីភីអេ) អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (ជីអេឌីស៊ី) ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (ក.ព.ស.ល) អង្គការជីវិតថ្លៃថ្នូរ (អេលដាប់ប៊េលយូឌី) អង្គការផេកខេមបូឌា អង្គការស្តារកម្ពុជា អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល អង្គការអ្នកឃ្លាំមើល អង្គការវីអេសអូ អង្គការទស្សនៈពិភពលោក និងអង្គការក្នុងស្រុកមួយចំនួនទៀត មានសេចក្តីសោមនស្សរីករាយសូមចេញផ្សាយសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហាដែលបានលើកឡើងនៅក្នុងវេទិកាតស៊ូមតិថ្នាក់ជាតិលើកទី៦ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២២ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១១ ក្នុងរាជធានីភ្នំពេញ។ វេទិកានេះមានអ្នកចូលរួមប្រមាណជាង៣៣០នាក់ ដែលភាគច្រើនជាតំណាងសហគមន៍ហត្ថលេខីក្នុងសេចក្តីថ្លែងការណ៍រួមនេះ។
ប្រភពព័ត៍មាន : សេចក្តីថ្លែងការណ៍រួមស្តីពីកង្វល់ និងអនុសាសន៍របស់សហគមន៍ និងអង្គការសង្គមស៊ីវិល លើប្រធានបទ “រួមគ្នាដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងការអនុវត្តគម្រោងយុទ្ធស